ពហុកីឡដ្ឋានជាតិ៖ ឯកឧត្តម ប៊ូ ជំុសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាស្ដីពីការៀបចំផែនការ​និងទ្រឹស្ដីហាត់ហ្វឹកហ្វឺនរបស់

គ្រូបង្វឹកជម្រើសជាតិ និងក្រុមថ្នាលដើម្បី​ ពង្រឹងសមត្ថភាពដល់ លោកគ្រូ អ្នកគ្រូបង្វឹកជម្រើសជាតិ និងលោកគ្រូ អ្នកគ្រូបង្វឹកក្រុមថ្នាល ក្នុងការរៀបចំផែនការ និងទ្រឹស្ដីហាត់ហ្វឹកហ្វឺនដែលមានរយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៩ ត្រៀមលក្ខណៈ

ចូលរួមប្រកួតកីឡាសីុហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន និងចូលរួមប្រកួតកីឡាជាលក្ខណៈអន្តជាតិនានា ប្រព្រឹត្តទៅនៅសាលប្រជំុ

មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនថ្មីអាគារ៩ជាន់

© 2023 by Cambodia Athletics