ក្នុងការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាសិស្សថ្នាក់ជាតិ(National School Games) នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិត និង តំណាងសហព័ន្ធកីឡាជាតិ ដែលមានការប្រកួតក្នុងព្រឹត្តិការណ៍នោះ ។
ប្រភេទកីឡា ដែលចូលរួមក្នុងការប្រកួតរួមមាន ៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយកូនឃ្លីលើតុ ហែលទឹក វាយសី ការ៉ាត់តេ តេក្វាន់ដូ
WT និងតេក្វាន់ដូITF
ការប្រកួតនេះនឹងធ្វើឡើងក្នុងខែ មិថុនា ខាងមុខនេះ នៅរាជធានីភ្នំពេញ។

© 2023 by Cambodia Athletics